You are here:
ទំព័រដំបូង អំពី ជី.អាយ.ភី.ស៊ី ប្រវត្តិ |
Thursday, 29 July 2010 |
Get the Flash Player to see this player.
Flash Image Rotator Module by Joomlashack.
Garment Industry Productivity Center
Image 2 Title
Garment Industry Productivity Center
Garment Industry Productivity Center
Garment Industry Productivity Center
| ប្រវត្តិ |
|
ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់ការអភិវឌ្ឍន៍អន្ដរជាតិ (USAID) បានផ្ដោតការយកចិត្ដទុកដាក់របស់ខ្លួនលើ ឧស្សាហកម្មកាត់ដេរកម្ពុជា នៅក្នុងឆ្នាំ ២០០៤ ដោយទទួលស្គាល់ពីសារៈសំខាន់របស់វិស័យនេះ ក្នុងនាមជាកំលាំង ចលករសេដ្ឋកិច្ច និង ប្រភពការងារមួយដែលកំពុងប្រឈមនឹងភាពមិនប្រាកដ ប្រជាយ៉ាងធំធេង។ ការដាក់បញ្ចូល វាយនភ័ណ្ឌ ទៅក្នុងអង្គការពាណិជ្ជកម្មពិភពលោក នៅក្នុងឆ្នាំ ២០០៥ នឹងបង្កើតអោយមានការផ្លាស់ប្ដូរធំៗ នៅក្នុង ឧស្សាហកម្មនេះ ហើយ មានសំនួរជាច្រើនបានចោទសួរថាតើអ្នកផលិតសំលៀកបំពាក់នៅក្នុងប្រទេសកម្ពុជា នឹងអាច បន្ដអាជីវកម្មរបស់ខ្លួនទៀតដែរឬទេ។ បន្ទាប់មក មានការសិក្សាចំនួនពីរត្រូវបានធ្វើឡើង ការសិក្សាទីមួយ ធ្វើការ កំណត់ពីការបង្កើនផលិតភាព ដែលជាសេចក្ដីត្រូវការមួយ ដែលមិនមានកម្មវិធីណាមួយដោះស្រាយនៅឡើយ ហើយ ការសិក្សាទីពីរ ធ្វើការសិក្សាវាយតំលៃលើស្ថានភាពផលិតភាពរបស់រោងចក្រ នៅក្នុងឧស្សាហកម្មនេះ។ ក្រុមមកពី Nathan Associates, Inc., Werner International, Inc. និង AIRD, Inc. បានធ្វើការសិក្សាពី ឧស្សាហកម្មនេះ នៅក្នុងឆ្នាំ ២០០៥ ដោយធ្វើការវាយតំលៃលើផលិតភាព និង កត្ដាដទៃទៀតនៅក្នុងរោងចក្រចំនួន ៨ ក្នុងចំណោមរោងចក្រកាត់ដេរផលិតសំរាប់នាំចេញចំនួន ២៣ ដែលបានចុះបញ្ជីការ ហើយ ប្រៀបធៀបលទ្ធផល ជាមួយនឹងរោងចក្រ នៅក្នុងប្រទេសដទៃទៀត។ ពួកគេរកឃើញថាៈ - រោងចក្រចំនួនតិចជាង ៧% នៃរោងចក្រទាំងអស់ដែលត្រូវបានសិក្សា មានភាពប្រកួតប្រជែងនៅកំរិត ពិភពលោក ប្រទេសកម្ពុជាក៏មានចំណាត់ថ្នាក់ទាបជាងប្រទេសដែលយកមកធ្វើជាចំនុចដៅ ខាងផ្នែកបណ្ដុះបណ្ដាលផងដែរ ជាពិសេស ការបណ្ដុះបណ្ដាលអ្នកគ្រប់គ្រង និង មេការ និង ខាងដំណើរការគ្រប់គ្រងនិងត្រួតពិនិត្យ។ ជាលទ្ធផលដោយផ្ទាល់ចេញពីការសិក្សានេះ USAID បានចាប់ផ្ដើមគំរោង GIPC អោយដើរតួជាមជ្ឈមណ្ឌល ផលិតភាពមួយ ដើម្បីអោយឧស្សាហកម្មរបស់ប្រទេសកម្ពុជា អាចត្រៀមខ្លួនរួចរាល់ទប់ទល់នឹងបញ្ហា ប្រឈមនៃការប្រកួតប្រជែង ជាសកល។ មជ្ឈមណ្ឌលបានចាប់ផ្ដើមកម្មវិធីដំបូងៗរបស់ខ្លួន នៅក្នុងខែ មករា ឆ្នាំ ២០០៦។ (នៅក្នុងឆ្នាំ ២០០៥ អ្នកផលិតសំលៀកបំពាក់បានផ្ដល់ការងារធ្វើអោយដល់មនុស្សប្រមាណ មួយភាគបួនលាននាក់ (និង ការងារប្រយោលដល់មនុស្សជាច្រើននាក់ទៀត) និង ផ្ដល់ចំណូលពីការនាំចេញប្រមាណ ៨០% ដោយបន្ដសុខភាព និង ស្ថិរភាពរបស់ខ្លួន ដែលមានសារៈសំខាន់យ៉ាងខ្លាំងចំពោះការកាត់បន្ថយភាពក្រីក្រ និង ការអភិវឌ្ឍន៍សង្គម។ |