You are here: ទំព័រដំបូង arrow អំពី ជី.អាយ.ភី.ស៊ី arrow អង្កភាព និង បុគ្គលិក
Thursday, 29 July 2010

Get the Flash Player to see this player.
Flash Image Rotator Module by Joomlashack.
Garment Industry Productivity Center
Image 2 Title
Garment Industry Productivity Center
Garment Industry Productivity Center
Garment Industry Productivity Center

អង្គភាព និង បុគ្គលិក

ដៃគូអនុវត្ដរបស់មជ្ឈមណ្ឌលឧស្សាហកម្មដើម្បីបង្កើនលទ្ធភាពផលិតសំលៀកបំពាក់ រួមមានៈ

Nathan Associates, Inc., គឺជាក្រុមហ៊ុនផ្ដល់ប្រឹក្សា និង អភិវឌ្ឍន៍សេដ្ឋកិច្ច ដែលមានមូលដ្ឋាននៅក្រុងអាលីងថុន រដ្ឋវើជីនៀ។ តាមរយៈការដឹកនាំគំរោងរបស់ខ្លួន Nathan ខិតខំប្រឹងប្រែងផ្ដល់អោយអតិថិជននូវដំណោះស្រាយ តាមរយៈការយល់ដឹងពីសេដ្ឋកិច្ចនៃការប្រកួតប្រជែង ការបង្កើតថ្មី និង រង្វាន់។
(សូមភ្ជាប់ទៅកាន់វ៉ិបសាយរបស់ nathaninc.com)

Werner International, Inc. គឺជាក្រុមហ៊ុនផ្ដល់ការពិគ្រោះយោបល់លើការគ្រប់គ្រង ដែលមានឯកទេសក្នុង ឧស្សាហកម្មអំបោះ វាយនភ័ណ្ឌ និង សំលៀកបំពាក់។ ដោយបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៣៩ ក្រុមហ៊ុននេះបាន ពង្រីកខ្លួនចេញពីទីតាំងនៅសហរដ្ឋអាមេរិក ដោយមានតំណាងក្នុងទ្វីបចំនួន ៥ ហើយ ផ្ដល់ជំនាញឯកទេសខាងផលិតកម្ម និង វិស្វកម្មវាយនភ័ណ្ឌ ការស្រាវជ្រាវទីផ្សារ និង ការធ្វើផែនការយុទ្ធសាស្ដ្រ។
(សូមភ្ជាប់ទៅកាន់វ៉ិបសាយរបស់ wernertex.com)

ក្រុមធនធាន និង អភិវឌ្ឍន៍អន្ដរជាតិ (Associates for International Resources and Development -AIRD), សេដ្ឋវិទូ និង អ្នកឯកទេសខាងការអភិវឌ្ឍន៍ស្ថាប័ន។

{jgxtimg src:=[images/gipc/cacmember.jpg] width:=[350]}

ពីធីប្រជុំរបស់គណៈកម្មាធិការប្រឹក្សារបស់មជ្ឈមណ្ឌល ថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០០៦

បុគ្គលិករបស់គំរោងៈ

Jane O'Dell, ប្រធានគំរោងNathan Associates, Inc.

Jane ញំនាំមកកាន់ GIPC នូវចំណេះដឹង និង ជំនាញ ដែលបានប្រមូលផ្ដុំក្នុងរយៈពេលជាច្រើនឆ្នាំ ក្នុងពេលការងារ ជាមួយនឹងអ្នកបញ្ជាទិញសំលៀកបំពាក់ធំៗ នៅក្នុងសហរដ្ឋអាមេរិក។ បន្ថែមលើការទទួលខុសត្រូវគ្រប់គ្រងជារួម គាត់ បានផ្ដោតការយកចិត្ដទុកដាក់ជាពិសេស លើការកសាងមជ្ឈមណ្ឌលមួយដែលមាននិរន្ដភាព ដែលនឹងបន្ដផ្ដល់ការគាំទ្រ ដល់ភាពប្រកួតប្រជែង និង ការអភិវឌ្ឍន៍សមត្ថភាពរបស់មនុស្សរយៈពេលវែង នៅក្នុងប្រទេសកម្ពុជា។

Heinz Reich, ទីប្រឹក្សាបច្ចេកទេស
Werner International, Inc.

Heinz បានចាប់ផ្ដើមអាជីពក្នុងឧស្សាហកម្មកាត់ដេរបស់គាត់ជាជាងដេរ ដោយបន្ថែមការសិក្សាផ្នែកវិស្វកម្មមេកានិក និង អាជីពគ្រប់គ្រងរោងចក្រក្នុងរយៈពេលវែង នៅក្នុងប្រទេសបីផ្សេងគ្នា និង អាជីពពិគ្រោះយោបល់ នៅក្នុងរោងចក្រ ជាច្រើនទៀត។ គាត់នឹងចែករំលែកជំនាញឯកទេសរបស់គាត់ ក្នុងនាមជាប្រធានទីប្រឹក្សាបច្ចេកទេស អោយដល់ ឧស្សាហកម្មលើបញ្ហានានាដែលទាក់ទងនឹងផលិតភាព និង ផលិតកម្ម ហើយ ក្នុងពេលជាមួយគ្នា គាត់អភិវឌ្ឍន៍ ចំណេះដឹង និង ជំនាញ របស់ទីប្រឹក្សាបច្ចេកទេសមួយក្រុម ដែលនឹងបន្ដបំពេញតួនាទីបំរើឧស្សាហកម្មនេះ។

Norma Simanjuntak, រដ្ឋបាលគំរោង
Nathan Associates, Inc.

Norma គឺជារដ្ឋបាលអាជីពរបស់គំរោងអភិវឌ្ឍន៍ជាច្រើន ដោយមានបទពិសោធន៍ធ្វើការងារនៅក្នុង USAID និង គំរោង គាំទ្រនានា នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសកំណើតរបស់គាត់ អោយ Nathan Associates និង ក្រុមហ៊ុន ទទួលបានកិច្ចសន្យាដទៃទៀត។

បុគ្គលិកអាជីពជាជនជាតិខ្មែរ

ទេព ម៉ូណា នាយករបស់ GIPC

លោកស្រី ទេព ម៉ូណា គឺជាជនជាតិខ្មែរ ដែលមានសញ្ជាតិកាណដា។ ការអប់រំរបស់លោកស្រី រួមមាន អនុបណ្ឌិតខាងវិទ្យាសាស្ដ្រប្រាស្រ័យទាក់ទង ពីសាកលវិទ្យាល័យម៉ុងរ៉េអាល់ ប្រទេសកាណាដា។ លោកស្រីអាច និយាយភាសាខ្មែរ អង់គ្លេស និង បារាំង យ៉ាងស្ទាត់ជំនាញ។ លោកស្រី ទេព ម៉ូណា គឺជាអ្នកគ្រប់គ្រងម៉ាឃីតធីង យ៉ាងស្ទាត់ជំនាញ និង មានបណ្ដាញយ៉ាងរឹងមាុំនៅក្នុងរដ្ឋាភិបាលកម្ពុជា និង វិស័យឯកជន។ លោកស្រី មានបទ ពិសោធន៍ជាង ២០ ឆ្នាំ ដែលភាគច្រើនខាងផ្នែក ប្រាស្រ័យទាក់ទងម៉ាឃីតធីង និង គំរោងអភិវឌ្ឍន៍នានា។ លោក ស្រី បានចូលរួមជាមួយនឹង GIPC នៅក្នុងខែ មិនា ឆ្នាំ ២០០៧។

គ្រូបណ្ដុះបណ្ដាល និង ទីប្រឹក្សាបច្ចេកទេស

ក្រុមបច្ចេកទេសរបស់ GIPC រួមមាន អ្នកជំនាញជាជនជាតិខ្មែរដែលអាចនិយាយបានច្រើនភាសា ដែលឆ្លើយតបទៅនឹង សេចក្ដីត្រូវការរបស់អតិថិជន។

 
EnglishKhmerSimplified Chinese
ការផ្ដោតជាសំខាន់របស់យើងគឺលើសមត្ថភាព
ក្នុងស្រុក សំរាប់ពេលអនាគត ប៉ុន្ដែ កម្មវិធី និង
សំភារៈរបស់យើងត្រូវបាន រៀបចំឡើងដើម្បី
ផ្ដល់អត្ថប្រយោជន៍ដល់ឧស្សាហកម្មនៅថ្ងៃនេះ។
GIPC ចាប់ផ្ដើមនៅក្នុងឆ្នាំ ២០០៦ក្នុងនាមជា
គំរោងរបស់ USAIDដែលមានរយៈពេល
 ៣ ឆ្នាំ។ ក្រុមអនុវត្ដ ដឹកនាំ ដោយក្រុមហ៊ុន
ប្រឹក្សាការអភិវឌ្ឍន៍អន្ដរជាតិ Nathan
Associates, Inc. ជំនាញបច្ចេកទេសខាងផលិត
កម្មវាយនភ័ណ្ឌ ផ្ដល់ដោយក្រុមហ៊ុន Werner
International, Inc. ហើយ ទីប្រឹក្សាអភិវឌ្ឍន៍
ស្ថាប័នរបស់ក្រុមហ៊ុន AIRD, Inc. ផ្ដល់ការ
គាំទ្រដល់គំរោងលើផ្នែកអភិវឌ្ឍន៍កំលាំង
ការងារ។ 
With our team expertise in the garment industry we can help you in:
  • Delivering your orders on time
  • Improving your production quality.
  • Cutting on your production costs.

ខែ្មរយូនីកូដ

ប្រសិនបើអក្សរជាភាសាខ្មែរបង្ហាញមិនបានត្រឹម
ត្រូវទេ សូមអ្នកបញ្ចូលកម្មវិធី ខ្មែរយូនីកូដ លើ
កុំព្យូទ័ររបស់អ្នកដែលអ្នកអាចរកបាននៅទីតាំង
ដូចខាងក្រោម :