You are here:
ទំព័រដំបូង សកម្មភាព មជ្ឈមណ្ឌលឧស្សាហកម្មដើម្បីបង្កើនលទ្ធភាពផលិតសំលៀកបំពាក់ បង្ហាញ |
Thursday, 29 July 2010 |
Get the Flash Player to see this player.
Flash Image Rotator Module by Joomlashack.
Garment Industry Productivity Center
Image 2 Title
Garment Industry Productivity Center
Garment Industry Productivity Center
Garment Industry Productivity Center
| មជ្ឈមណ្ឌលឧស្សាហកម្មដើម្បីបង្កើនលទ្ធភាពផលិតសំលៀកបំពាក់ បង្ហាញ |
|
ជាមួយនឹងការគាំទ្រឧបត្ថម្ហរបស់ ទីភ្នាក់ងារអភិវឌ្ឍន៍អន្ដរជាតិរបស់សហរដ្ធអាមេរិក (USAID), មជ្ឈមណ្ឌលឧស្សាហកម្មដើម្បីបង្កើនលទ្ធភាពផលិតសំលៀកបំពាក់ (GIPC) បានសិក្សាពីកំរិតរបស់រោងចក្រស្ដីពី គុណតំលៃរបស់សង្វាក់ ផលិតកម្មឧស្សាហកម្មរបស់ប្រជាជនកម្ពុជា ។ នេះគឹជារបាយការណ៍តែមួយគត់ និងការងារដំបូងរបស់អ្នកជំនាញផ្នែកឧស្សាហកម្ម្ម/តំលៃនៃគណនេយ្យករ Don Feeney of Werner International, Inc., និង សេដ្ឋវិទូ/អ្នកវិភាគ លោក Peter Minor of Nathan Associates, Inc. ចាប់យកនូវ ទំរង់ចំណាយមូលដ្ឋាន ២ ប្រភេទរបស់សំលៀកបំពាក់ ដែលនាំអោយយល់កាន់តែច្បាស់អំពីទំរង់ឧស្សាហកម្មនិងការប្រកួតប្រជែងរបស់វា ។ តាមរយះការសិក្សារបស់ មជ្ឈមណ្ឌលឧស្សាហកម្មដើម្បីបង្កើនលទ្ធភាពផលិតសំលៀកបំពាក់ (GIPC) បានអះអាងថា ភាពប្រកួតប្រជែងនៃឧស្សាហកម្មកម្ពុជា គឹត្រូវបានប្រណាំងប្រជែង ដោយគុណតំលៃនៃ ខ្សែចង្វាក់ខ្លីមួយ មានត្រឹមតែ ២៥%ប៉ុណ្ណោះ នៃ តំលៃ FOB របស់ប្រភេទសំលៀកបំពាក់ដែលមាន ប្រភពនៅប្រទេសកម្ពុជា ។ រោងចក្រនានា មានភាពបត់បែនតិចតួចណាស់ ក្នុងការឈានទៅរកការប្រកួតប្រជែងជាមួយនាពេលបច្ចុប្បន្ននេះ មានតែថ្លៃកំលាំងពលកម្ម, ពាណិជ្ជកម្ម និង ថ្លៃដឹកជញ្ជូនប៉ុណ្ណោះ ដែលនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន ហើយអ្វីទាំងអស់នោះ គឺវាមិនមែនងាយស្រួលក្នុងការធ្វើឱ្យថ្លៃចុះទាបនោះទេ ។ លើសពីនេះទៅទៀត, ការសិក្សាបានបង្ហាញឃើញថា កម្មករកម្ពុជា មានទំលាប់ក្នុងការធ្វើការច្រើនម៉ោងដើម្បីទទួលបានកំរៃ ជាជាងគិតអំពីលទ្ធផល ។ នៅឆ្នាំ ១៩៩៨, លោក សេដ្ឋវិទូ Edward Packer បានរាយការណ៍ថា មានប្រទេសជាច្រើនដែលមានបរិយាកាសស្រដៀងគ្នាដែលកម្មករ មានអាម្មរណ៍ថា ពួកគេមិនមានឱកាស នឹងឡើងឋានៈ ។ ( ការអភិវឌ្ឍន៍ផលិតភាព, បច្ចេកទេស និងឧស្សាហកម្ម ៖ ករណីសិក្សាក្នុងវាយនភណ្ឌ, ធនាគារពិភពលោក នៅ Washington, DC) ។ លទ្ធផលគឺ ការធ្វើការលើសម៉ោងយ៉ាងច្រើន, ប្រាក់កំរៃទាប, ថ្លៃថេរ, និង ការខំពុះពាររបស់ឧស្សាហកម្ម ដើម្បីឆ្លើយតបឱ្យមានប្រសិទ្ធភាព ទៅនឹងតំលៃប្រកួតប្រជែង ។
តើធ្វើយ៉ាងណាដើម្បី ឱ្យកម្ពុជាអាចបង្កើនភាពប្រកួតប្រជែងរបស់ខ្លួនបាន ? គុណប្រយោជន៍នៃចង្វាក់ផលិត ដ៏វែងមួយរួមមាន រោងចក្រក្រណាត់ និងវត្ថុធាតុដើមផ្សេងៗទៀត ដែលត្រូវចំណាយពេលវេលា និង ការវិនិយោគ ហើយនឹងមិនមែនទទួលបានផលឆាប់រហ័សនោះទេ ។ ប្រសិនបើមាន ការបញ្ជាទិញពីីសហរដ្ឋអាមេរិក វាមិនអាចរំពឹងទុកថានិឹងបានបញ្ចប់យ៉ាងតិច ២ឆ្នាំនោះទេ ។ លោក Minor បានមានអនុសាសន៍ចំៗយ៉ាងដូច្នោះ។
រោងចក្រទាំងអស់ត្រូវតែទទួលយកនូវការអនុវត្ដន៏ការគ្រប់គ្រងដែលទំនើបដើម្បីទទួលបាននូវទិន្ន្ធផលអតិបរមា ហើយ ពលករត្រូវតែមានការទទួលខុសត្រូវក្នុងការចរចារ និងធ្វើកូតកម្មជាជំរើសចុងក្រោយ ។ សហជីពកម្មករទាំងអស់ត្រូវចូលរួមចំណែកដោយជំរុញលើកទឹកចិត្ដលើការទូទាត់រង្វាន់លើលទ្ធផលការងារ និង ការជៀសវាងការឈប់ធ្វើការងារ ។
Open file : |
| < មុន | បន្ទាប់ > |
|---|