You are here:
ទំព័រដំបូង សកម្មភាព ការបណ្ដុះបណ្ដាលនៅក្នុងសាកលវិទ្យាល័យ |
Thursday, 29 July 2010 |
Get the Flash Player to see this player.
Flash Image Rotator Module by Joomlashack.
Garment Industry Productivity Center
Image 2 Title
Garment Industry Productivity Center
Garment Industry Productivity Center
Garment Industry Productivity Center
| ការបណ្ដុះបណ្ដាលនៅក្នុងសាកលវិទ្យាល័យ |
|
សាកលវិទ្យាល័យនានា បង្ហាញអំពី ឧស្សាហកម្មកាត់ដេរ ទៅកាន់និស្សិតកម្ពុជា ឧស្សាហកម្មកាត់ដេរ គឺជាវិស័យមួយដ៏សំខាន់សំរាប់សេដ្ឋកិច្ចកម្ពុជា ប៉ុន្ដែ យុវជនដែលមានសក្ដានុពលខ្ពស់ មិនមានឱកាស ក្នុងការសិក្សាអំពី អាជីវកម្ម, ពាណិជ្ជកម្ម និង សេដ្ឋកិច្ច ដែលពាក់ព័ន្ធទៅនឹងសំលៀកបំពាក់ ។ នោះគឺជាការផ្លាស់ប្ដូរដែលក្រោមជំនួញឧបត្ថម្ហរបស់ ទីភ្នាក់ងារអភិវឌ្ឍន៍អន្ដរជាតិរបស់សហរដ្ធអាមេរិក (GIPC) និង មជ្ឈមណ្ឌលឧស្សាហកម្មបង្កើនផលិតភាពផលិតភាពសំលៀកបំពាក់ ។ក្នុងអំឡុងសបា្ដហ៍ នៃថ្ងៃទី ១២ ខែឧសភា ឆ្នាំ ២០០៨ មាន សាស្ដ្រាចារ្យ៩នាក់ ក្នុងនោះមានមកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC), សាកលវិទ្យល័យជាតិគ្រប់គ្រង (NUM), សាកលវិទ្យាល័យន័រតុន និង សាកលវិទ្យាល័យកម្ពុជា បានចូលរួមក្នុង សិក្ខាសិលាស្ដីអំពី ”វាយនភណ្ឌ និង សំលៀកបំពាក់នៅក្នុងសេដ្ឋកិច្ចពិភពលោក” ។ សមាជិកគណៈកម្មាធិកាប្រតិបត្ដិ លោក រ៉ូជើ តាន តំណាងឱ្យ សមាគមន៍រោងចក្រកាត់ដេរសំលៀកបំពាក់កម្ពុជា ក៏បានចូលរួមនៅក្នុងពិធីចែកសញ្ញាប័ត្រ នោះផងដែរ។ ការចូលរួមរបស់សាកលវិទ្យាល័យនានា នឹងបណ្ដុះបណ្ដាលវគ្គទីពីរស្ដីអំពី វាយនភណ្ឌ និង សំលៀកបំពាក់ នៅក្នុងសេដ្ឋកិច្ចពិភពលោក ទៅដល់និស្សិតផ្នែកវិស្វករ ជំនួញ និងសេដ្ឋកិច្ចនៅខែកញ្ញាខាងមុខនេះ។ អ្នកជំនាញការ ខាងផ្នែកអភិវឌ្ឍន៍កំលាំងពលកម្ម របស់មជ្ឈមណ្ឌលឧស្សាហកម្មដើម្បីបង្កើនលទ្ធភាពផលិត សំលៀកបំពាក់ , លោកស្រី លីន សាលីជើ សេដ្ឋវិទូនៃ AIRD, Inc., និង សាស្ដ្រាចារ្យម្នាក់របស់សាកលវិទ្យាល័យ Tufts (Boston, MA USA), បានរៀបចំសិក្ខាសាលាមួយ ។ មាតិការរបស់សិក្ខាសាលារួមមានប្រធានបទស្ដីអំពី វាយនភណ្ឌពិភពលោក និងការផ្គត់ផ្គង់ និងតំរូវការសំលៀកបំពាក់ ការគ្រប់គ្រងពាណិជ្ជកម្ម និង គោលនយោបាយជាក់លាក់ចំពោះវាយនភណ្ឌ និង ឧស្សាហកម្មកាត់ដេរសំលៀកបំពាក់ និង តួនាទីរបស់ប្រទេសកម្ពុជានៅក្នុងចង្វាក់ពាណិជ្ជកម្មពិភពលោក ។ ឧស្សាហកម្មកាត់ដេរសំលៀកបំពាក់នៅកម្ពុជាបានប្រឈមមុខនឹងសំពាធនៃការប្រកួតប្រជែង និងបញ្ហាផលិតភាព និង ការប្រកួតប្រជែងត្រូវបានលើកយកមកធ្វើការពិភាក្សាផងដែរ ។ សាស្ដ្រចារ្យមា្នក់បានមានប្រសាសន៍ថា ”ការយល់ដឹងរបស់ពួកយើងទៅលើឧស្សាហកម្មកាត់ដេរ បាននឹងកំពុងរីកដុះដាល ” ។ ពុំនោលផ្សេងទៀត ”ក្ដីសង្ឃឹមដ៏ធំមួយសំរាប់អ្នករាល់គ្នាក្នុងការចូលរួម នៅក្នុងឧស្សាហកម្ម” ។ លោក រ៉ូជើ តាន់ តំណាងឱ្យគណះកម្មការប្រតិបត្ដិរបស់សមាគមន៍េរោងចក្រផលិតសំលៀកបំពាក់នៅកម្ពុជា បានថ្លែងសន្ទរកថាទៅ និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលបានចូលរៀនវគ្គសាកល្បង ។ លោកក៏បានជួយជំរុញដល់ សាកលវិទ្យល័យទាំងអស់ ឱ្យយល់ថាឧស្សាហកម្មកាត់ដេរ គឺជាប្រភពការងារដ៏ល្អមួយ ដែលនេះទាមទារឱ្យមានការរៀបចំឱ្យបានល្អប្រសើរ របស់យុវជនកម្ពុជា ដែលប្រៀបដូចជាគ្រឿងយន្ដ ធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានការរីកចំរើនលូតលាស់ ។ |
| បន្ទាប់ > |
|---|