You are here:
ទំព័រដំបូង |
Thursday, 09 September 2010 |
Get the Flash Player to see this player.
Flash Image Rotator Module by Joomlashack.
Garment Industry Productivity Center
Image 2 Title
Garment Industry Productivity Center
Garment Industry Productivity Center
Garment Industry Productivity Center
| កម្មវិធីបណ្ដុះបណ្ដាលរយះពេល ៣ខែ- ៦០ ថ្ងៃ |
នរណា ខ្លះគួរចូលរួមវគ្គបណ្ដុះបណ្ដាលនេះ ៖ សិក្ខាកាមត្រូវតែ ស្វាហាប់ មានសណ្ឋាប់ធ្នាប់ និងរបៀបរយ ម៉ឺងមាត់ ដាច់ខាតមានបុគ្គលិកលក្ខណះល្អ និង ឆន្ទះ គោរពវិន័យយ៉ាងខ្ជាប់ខ្ជួន។ តំរូវការ ការអប់រំ ៖ យ៉ាងហោចណាស់ បានបព្ចាប់បរិញ្ញាប័ត្រ ឬ មានបទពិសោធន៍ ៥ឆ្នាំក្នុងការគ្រប់គ្រងផលិតកម្ម ឫ ដំណើរការ ផលិតកម្ម។ ភាសា ៖ តំរូវការចាំបាច់ចំពោះភាសាខ្មែរ និង ភាសាអង់គ្លេស ប្រសិនបើ ចេះភាសាចិន រឹតតែប្រសើរ។ គោលបំណងវគ្គបណ្ដុះបណ្ដាល ៖ ផ្ដល់អោយនូវទស្សនះទាន ចំណេះដឹងទូលំទូលាយលើការគ្រប់គ្រងផលិតកម្ម នៅក្មុងឧស្សាហកម្មកាត់ដេរ (ចំណេះដឹងទ្រឹស្ដី និង ការអនុវត្ដន៍)អំឡុងពេលវគ្គបណ្ដុះបណ្ដាល ដែលមានរយះពេល ៣ ខែ (៦០ ថ្ងៃធ្វើការ ) ដែលជួយអោយនិសិ្សត ដែលនិងបញ្ចាប់ការសិក្សា ទទួលបានមុខដំណែងអ្នកគ្រប់គ្រងថ្នាក់កណ្ដាល។ មាតិការវគ្គបណ្ដុះបណ្ដាល ៖ លក្ខណះបច្ចេកទេស នៃផលិតកម្ម និង ដំណើរការផលិត។ គោលការណ៍គ្រឹះនៃការគ្រប់គ្រង និង ដឹកនាំ ផលិតកម្មសំលៀកបំពាក់។ សេចក្ដីរំពឹងទុក ៖ សិក្ខាកាម ឬ និសិត្ស អាចត្រៀមខ្លួនសំរាប់មុខដំណែងទទួលខុសត្រូវ ក្ម្នុងផ្នែកគ្រប់គ្រង និង ដឹកនាំ នៅក្នុងឧស្សាហកម្មជាច្រើននាពេលបច្ចុប្បន្ននៅក្នុងព្រះរាជាណាចក្រកម្ពុជា ដូចជា សំលៀកបំពាក់ ស្បែកជើង និង ឧស្សាហកម្មដ៏ទៃទៀត ដែលផ្ដោតសំខាន់លើ តំណើរការដំឡើង។ កម្មវិធី បានតំរង់ទិស ឬ ភ្ជាប់ការសិក្សាពីសាលា ទៅនិង ការងារជាក់ស្ដែង សំរាប់និសិត្សបញ្ចប់ការសិក្សា និង ជួួយអោយយុវជន ដែលប្រកបដោយការអប់រំ ទទួលយកមុខដំណែង ជាអ្នកដឹកនាំនៅក្មុងផ្នែកផលិតដ៏សំខាន់។
សាកលវិទ្យាល័យពុទ្ធិសាស្ដ្រ , លេខទូរស័ព្ទ ៖ (+ ៨៥៥) ២៣-២២១-៦២៤ , អ៊ីម៉ែល: This email address is being protected from spam bots, you need Javascript enabled to view it - គេហទំព័រ: www.puthisastra.edu.kh មជ្ឈមណ្ឌលអភិវឌ្ឍនំ៍ជំនាញកម្ពុជា (CASDEC) / មជ្ឈមណ្ឌលឧស្សាហកម្មដើម្បីបង្កើនលទ្ធភាពផលិតសំលៀកបំពាក់ (GIPC) - ទួរស័ព្ទ: (+៨៥៥ ) ២៣-៨៦៤-២២៧-៩ , អ៊ីម៉ែល This email address is being protected from spam bots, you need Javascript enabled to view it - គេហទំព័រ: www.gipc.org.kh
ការចុះឈ្មោះ ៖ ចាប់ផ្ដើមពីថ្ងៃទី ១៦ ខែ វិច្ឆិកា រហូតដល់ ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០០៩ នៅសាកលវិទ្យាល័យពុទ្ធិសាស្ដ្រ រឺ មជ្ឈមណ្ឌលឧស្សាហកម្មដើម្បីបង្កើនលទ្ធភាពផលិតសំលៀកបំពាក់។ |
|||||||||||||||||
| បន្ទាប់ > |
|---|