You are here: ទំព័រដំបូង arrow ការពិគ្រោះយោបល់
Thursday, 29 July 2010

Get the Flash Player to see this player.
Flash Image Rotator Module by Joomlashack.
Garment Industry Productivity Center
Image 2 Title
Garment Industry Productivity Center
Garment Industry Productivity Center
Garment Industry Productivity Center

សេវាកម្មរបស់មជ្ឈមណ្ឌលឧស្សាហកម្មដើម្បីបង្កើនលទ្ធភាពផលិតសំលៀក

មជ្ឈមណ្ឌលឧស្សាហកម្មដើម្បីបង្កើនលទ្ធភាពផលិតសំលៀកបំពាក់ (GIPC) ឧបត្ថម្ភដោយអង្គការ USAID ជួយរោងចក្រផលិតសំលៀកបំពាក់នៅក្នុង ព្រះរាជាណាចក្រកម្ពុជាអោយផលិតភាពរបស់ពួកគេមាន លក្ខណៈប្រសើរឡើង ដើម្បីបង្កើន ប្រាក់ចំណូល ព្រមទាំងធ្វើការប្រកួតប្រជែងនៅក្នុងទីផ្សារពិភពលោក។

GIPC បានចាប់ផ្ដើមជួយផ្នែកឧស្សាហកម្មកាត់ដេរនៅប្រទេសកម្ពុជាចាប់តាំងពីដើមឆ្នាំ ២០០៦ ហើយចាប់តាំងពីពេល នោះមកបានជួយរោងចក្រជាអតិថិជនទាំងឡាយបន្ថយ បញ្ហាគុណភាពផលិតផលផ្សេងៗ កែលំអរការគ្រប់គ្រង និងបង្កើនផលិត ផលរបស់ពួកគេ ក្នុងករណីខ្លះបានដល់ទៅជាង ៥០%។ ការវិនិយោគនេះមានទ្រង់ទ្រាយតូចហើយមានការ ជួយជ្រោមជ្រែង ដោយ USAID ដែលការវិនិយោគនេះអាចផ្ដល់ផលត្រឡប់មកវិញរាប់រយ ពាន់ដុល្លារ។

សេវាកម្មរបស់ GIPC រួមមាន ការប្រឹក្សាយោបល់ដើម្បីដោះស្រាយបញ្ហាជាក់លាក់ដែល កើតមានឡើងនៅក្នុងផលិតកម្ម ការវាយតំលៃដំណើរការផលិតកម្មដើម្បីបង្ហាញ​ពីឱកាស​សំរាប់ការធ្វើឱ្យប្រសើរឡើង ការបណ្ដុះបណ្ដាល និងការបង្រៀននៅក្នុងរោងចក្រ​ដើម្បី​ដាក់បញ្ចូលនូវវិធីសាស្ដ្រថ្មីៗ ហើយទទួលបាននូវលទ្ធផលល្អៗ។

សេវាកម្ម​ទាំងនេះ រួមមាន ៖ 

  • ការវាយតំលៃលើប្រត្ដិបត្ដិការទាំងឡាយរបស់រោងចក្រ ៖ ការពិនិត្យឡើងវិញនូវ ប្រត្ដិបត្ដិការផ្សេងៗនៅក្នុង រោងចក្រ ប្រពន្ធ័ការងារ និងការគ្រប់គ្រងផ្សេងៗ ព្រមទាំងប្រសិទ្ធភាពដើម្បីបង្ហាញពីចំនុចខ្លាំងផ្សេងៗ ឧបសគ្គទាំងឡាយដើម្បី​ទទួលបាននូវការងារល្អ ដែលធ្វើឡើងដោយវិស្វករដែលមាន ចំណេះដឹងខ្ពស់ថ្នាក់អន្ដរជាតិ ។ របាយណ៍ការលទ្ធផលផ្ដលនូវការណែនាំសំរាប់ការបំពេញការងារ បានកាន់តែល្អ រៀបចំផែនការវិនិយោគ ហើយបង្ហាញនូវតំរូវកាធ្វើការបណ្ដុះបណ្ដាល ។ ការវាយតំលៃនេះជាទូទៅធ្វើឡើងក្នុងរយៈពេល១ថ្ងៃ ដោយឥតគិតថ្លៃ ។
  •  ការវាយតំលៃលើជំនាញនិងលក្ខណៈសម្បត្ដិការងាររបស់បុគ្គលិកកម្មករ ៖ តើអ្នកបង្ហាញ ពីសក្ដានុពលខ្ពស់របស់កម្មករ ដោយរបៀបណា? នៅក្នុងកម្មវិធីនេះអ្នកបច្ចេកទេសរបស់ GIPC ជួយបង្រៀនដល់បុគ្គលិកផ្នែកធនធានមនុស្សដើម្បី ធ្វើការវាយតំលៃពីលក្ខណៈ សម្បត្ដិការងាររបស់កម្មករនាពេលបច្ចុប្បន្ន ឬកម្មករដែលទើបតែមកថ្មីដោយបង្ហាញការគិត លើជំនាញផ្នែកម៉ាស៊ីន ជំនាញផ្នែកគ្រប់គ្រង ជំនាញអនុវត្ដការងារផ្សេងៗ។ ក្នុងរយៈពេល១ថ្ងៃ បុគ្គលិករបស់អ្នក នឹងទទួលបាននូវរបៀបធ្វើតេស្ដ ការធ្វើតេស្ដលើពួកគេផ្ទាល់ ហើយសិក្សាពីការធ្វើការបកស្រាយលទ្ធផល។ វគ្គនេះត្រូវបាន ផ្ដល់ជូនដល់ រោងចក្រផ្សេងៗតាមសំនូមពរ។
  • Time and Work Study – ការវាស់វែងពេលវេលានិង ការអនុវត្ដ ៖ ផលិតភាពទាបធ្វើ អោយ​​ខ្ជះខ្ជាយពេលវេលា និងប្រាក់បៀវត្ដន៍បើកអោយកម្មករ ប៉ុន្ដែកាន់តែសំខាន់ជាងនេះ ទៅទៀតនោះ អ្នកបាត់បង់នូវតំលៃរបស់ក្រណាត់ដែល មិនទាន់បានផលិតចេញជា ផលិតផលនៅឡើយ។ វគ្គនេះ បង្រៀនពីវិធីសាស្ដ្រវាស់និងកំនត់ពេលវេលានៅក្នុង ការផលិតហើយថាតើត្រូវប្រើពត៌មាននោះ​ ដោយរបៀបណាដើម្បីធ្វើឱ្យប្រសិទ្ធភាព កាន់តែប្រសើរឡើង ។ វគ្គបណ្ដុះបណ្ដាលនេះ មានរយៈពេល៤០ម៉ោងនៅក្នុងថ្នាក់រៀន និង ២០ម៉ោងអនុវត្ដផ្ទាល់ នៅក្នុងផលិតកម្មរោងចក្រដោយមានការណែនាំនិង ត្រួតពិនិត្យក្នុងការ អនុវត្ដជំនាញថ្មីនេះ ។ វគ្គសិក្សាធ្វើឡើងនៅ GIPC ហើយក៏អាចធ្វើឡើងនៅក្នុងរោងចក្រ របស់លោកអ្នកផងដែរអាស្រ័យលើកំរិតនៃការចូលរួម ។
  • ការធ្វើឱ្យប្រសើរនូវជំនាញដេរ-បណ្ដុះបណ្ដាលអ្នកបង្ហាត់បង្រៀនៈ ការធ្វើឱ្យប្រសើរឡើង ជាបន្ដបន្ទាប់ គឺជាគន្លឹះសំខាន់ ដើម្បីទទួលបាននូវប្រសិទ្ធិភាពខ្ពស់់ ។ វិធីសាស្ដ្រដ៏មាន ប្រសិទ្ធិភាពបំផុតមួយ ដើម្បីធ្វើការកែលំអរផលិតភាពគឺការ បង្រៀនជំនាញដេរឱ្យកាន់តែ ប្រសើរនៅក្នុងរោងចក្រ ។ មុខវិជ្ជានេះជួយធ្វើឱ្យអ្នកអាចរៀបចំចំនួនអ្នកគ្រប់គ្រងក្រុម ឬអ្នកដេរដែលមាន បទពិសោធន៍អាចជួយបណ្ដុះបណ្ដាលដល់ប្រត្ដិបត្ដិករដេរផ្សេងទៀត។ ការសិក្សាផ្ដោតលើការ ទទួលបានគុណភាពកាន់តែប្រសើរនិងល្បឿនការងារកាន់តែលឿន​ ជាងមុនព្រមទាំងរៀបចំំកន្លែងការងារអោយមានបរិយាកាសល្អងាយ ស្រួល​ធ្វើការ ហើយ កាត់បន្ថយការនឿយហត់។ មុខវិជ្ជានេះគឺធ្វើឡើងនៅក្នុងរោងចក្រតាមតំរូវការ
  • ធ្វើពុម្ពគំរូដោយប្រើកំព្យូទ័រជាជំនួយ ៖ ក្នុងនាមជាអ្នកផ្ដល់សេវាកម្មមួយសំរាប់ រោងចក្រផលិត សំលៀកបំពាក់នៅក្នុង ព្រះរាជាណាចក្រកម្ពុជា នៅដើមឆ្នាំ ២០០៧ GIPC បានតំឡើងម៉ាស៊ីនព្រីនពុម្ព (markers) និងបង្កើតទំហំ (grading) ។ GIPC ធ្វើការណែនាំពីការបង្កើតពុម្ពគំរូ ឬ ពុម្ព ដោយប្រើកំព្យូទ័រជាជំនួយ ដើម្បីបង្កើតពុម្ព សំរាប់រោងចក្រផ្សេងៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា ទៅតាមតំលៃជាក់ស្ដែង។ ធ្វើនៅ GIPC

GIPC ក៏ផ្ដល់ជួននូវការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសសំរាប់ប្រធានក្រុម, Work Study កំរិតខ្ពស់ , ការរៀបចំបន្ទប់ កាត់ និងជំនាញផ្សេងៗ ហើយអាចសំរបសំរួលវគ្គបណ្ដុះបណ្ដាល របស់ខ្លួនទៅតាមតំរូវការរបស់រោងចក្រនីមួយៗ។

ការប្រឹក្សាយោបល់ និងវគ្គបណ្ដុះបណ្ដាលបង្រៀននឹងដឹកនាំដោយវិស្វករផ្នែកសំលៀក បំពាក់ និងអ្នកប្រឹក្សាយោបល់ អន្ដរជាតិដែលមានលោក Heinz Reich និង Gino Marello ព្រមទាំងបុគ្គលិកបច្ចេកេទេសជនជាតិខ្មែរជាច្រើននាក់។ មុខវិជ្ជាសិក្សាមានជាភាសារ អង់គ្លេស ខ្មែរ និង ចិន។

 
EnglishKhmerSimplified Chinese
ការផ្ដោតជាសំខាន់របស់យើងគឺលើសមត្ថភាព
ក្នុងស្រុក សំរាប់ពេលអនាគត ប៉ុន្ដែ កម្មវិធី និង
សំភារៈរបស់យើងត្រូវបាន រៀបចំឡើងដើម្បី
ផ្ដល់អត្ថប្រយោជន៍ដល់ឧស្សាហកម្មនៅថ្ងៃនេះ។
GIPC ចាប់ផ្ដើមនៅក្នុងឆ្នាំ ២០០៦ក្នុងនាមជា
គំរោងរបស់ USAIDដែលមានរយៈពេល
 ៣ ឆ្នាំ។ ក្រុមអនុវត្ដ ដឹកនាំ ដោយក្រុមហ៊ុន
ប្រឹក្សាការអភិវឌ្ឍន៍អន្ដរជាតិ Nathan
Associates, Inc. ជំនាញបច្ចេកទេសខាងផលិត
កម្មវាយនភ័ណ្ឌ ផ្ដល់ដោយក្រុមហ៊ុន Werner
International, Inc. ហើយ ទីប្រឹក្សាអភិវឌ្ឍន៍
ស្ថាប័នរបស់ក្រុមហ៊ុន AIRD, Inc. ផ្ដល់ការ
គាំទ្រដល់គំរោងលើផ្នែកអភិវឌ្ឍន៍កំលាំង
ការងារ។ 
With our team expertise in the garment industry we can help you in:
  • Delivering your orders on time
  • Improving your production quality.
  • Cutting on your production costs.

ខែ្មរយូនីកូដ

ប្រសិនបើអក្សរជាភាសាខ្មែរបង្ហាញមិនបានត្រឹម
ត្រូវទេ សូមអ្នកបញ្ចូលកម្មវិធី ខ្មែរយូនីកូដ លើ
កុំព្យូទ័ររបស់អ្នកដែលអ្នកអាចរកបាននៅទីតាំង
ដូចខាងក្រោម :