You are here: ទំព័រដំបូង
Thursday, 09 September 2010

Get the Flash Player to see this player.
Flash Image Rotator Module by Joomlashack.
Garment Industry Productivity Center
Image 2 Title
Garment Industry Productivity Center
Garment Industry Productivity Center
Garment Industry Productivity Center

តេស្ដសមត្ថភាព - សម្បទាពីធម្មជាតិ (Ability - Aptitude Test)


វគ្គនេះមានគោលដៅបណ្ដុះបណ្ដាលបុគ្គលិកផ្នែកធនធានមនុស្ស អោយចេះវាយ តំលៃជំនាញ និង សម្បទាពីធម្មជាតិ របស់បេក្ខជនដាក់ពាក្យបំរើការងារ ឬ បេក្ខជន សំរាប់តួនាទីឯកទេស ឬ តួនាទីដឹកនាំ។ តេស្ដទាំងនេះមិនកំណត់ពី សម្បទាគំនិត ឬ ចិត្ដសាស្ដ្ររបស់បេក្ខជនឡើយ ប៉ុន្ដែ កំណត់ពីសមត្ថភាពរូបរាងកាយ និង សមត្ថភាព បញ្ញារបស់ពួកគេ សំរាប់ការងារដែលពួកគេចង់ធ្វើ។


រយៈពេល

យៈពេលៈ ៤ ម៉ោង នៅឯមជ្ឈមណ្ឌល ឬ នៅក្នុងថ្នាក់រៀនរបស់រោងចក្រ និង ៤ ម៉ោង លើការងារជាក់ស្ដែង នៅថ្ងៃ ធ្វើតេស្ដដំបូង ដែលបុគ្គលិករបស់រោងចក្រប្រើប្រាស់។

លក្ខខណ្ឌ

សិក្ខាកាមគឺជាបុគ្គលិកផ្នែកធនធានមនុស្ស ដែលមានបទពិសោធន៍ការងារជ្រើសរើសបុគ្គលិក។

មាតិការបស់វគ្គ

ទៅតាមការសំរេចចិត្ដរបស់បុគ្គលិក និង ផ្នែកទៅតាមតំរូវការជាក់ស្ដែងនាពេលបច្ចុប្បន្ន បុគ្គលិកផ្នែក ធនធានមនុស្សនឹង ស្គាល់តេស្ដជាច្រើនដែលវាយតំលៃ លើសមត្ថភាព ផ្នែករូបរាងកាយ ការដឹងពីរូបរាង (តេស្ដលើរាងរៅ តេស្ដបន្ទាត់) និង តេស្ដលើការវិនិច្ឆ័យ និង ការយល់ដឹង។ គ្រូបណ្ដុះបណ្ដាលរបស់ GIPC នឹងរៀបចំតេស្ដទាំងនេះ សំរាប់និយោជិត នៅក្នុង រោងចក្រ ដើម្បីបង្ហាញពីបច្ចេកទេស និង វិធីវាយតំលៃ ហើយ បន្ទាប់មក គ្រូបណ្ដុះ បណ្ដាលរបស់ GIPC សង្កេត និង បង្រៀនណែនាំដោយផ្ទាល់ដល់សិក្ខាកាម ក្នុងការធ្វើការ វាយតំលៃ ជាមួយនឹងសិក្ខាកាមមួយក្រុម ផ្សេងទៀត។

តេស្ដទាំងនេះ គ្របដណ្ដប់ លើមុខ តំណែង ផ្នែកផលិតកម្មទាំងអស់ នៅក្នុងរោងចក្រកាត់ដេរ ដូចជា កម្មករធ្វើការងារ ដោយដៃ កម្មករកាត់ម៉ាស៊ីននិងគ្រឿងបរិក្ខារ ប្រធានក្រុមនិងមេការ ផ្នែកបង្ហើយការនិងការត្រួត ពិនិត្យគុណភាពផ្នែកវិស្វកម្មនិង គ្រប់គ្រងផលិតកម្ម។

តេស្ដដែលប្រើប្រាស់សំរាប់ធ្វើការ ជ្រើសរើសមានដូចតទៅៈ
• តេស្ដបន្ទាត់
• តេស្ដការដឹងដោយវិញ្ញាណ
• តេស្ដ Tad Poles
• តេស្ដ Pin Board
• តេស្ដរាងរៅ
• តេស្ដចំណេះដឹងទី
• តេស្ដចំណេះដឹងទី ២
• តេស្ដនព្វន្ដវិទ្យា
• តេស្ដធរណីវិទ្យា



សមត្ថភាព


សមត្ថភាពបុគ្គលិកអាចកំណត់ចាប់ពីបុគ្គលិកប្រភេទទាបបំផុត ដល់កំរិតគ្រប់គ្រងថ្នាក់ កណ្ដាល។ នៅពេលបញ្ចប់វគ្គ សិក្ខាកាមនឹងទទួលបានការបញ្ជាក់អោយប្រើប្រាស់ តេស្ដដែលបានស្នើរសុំ និង អោយវិភាគលើ លទ្ធផល ដើម្បីធ្វើជាជំនួយនៅក្នុងការ ជ្រើសរើសនិយោជិត សំរាប់មុខតំណែងណាមួយ។

ការចុះឈ្មោះ

ឈ្មោះ *
អ៊ីម៉េល *
លេខទូរស័ព្ទ *
ឈ្មោះពាណិជ្ជកម្ម
វគ្គបណ្តុះបណ្តាល
ចាប់ផើ្តមថ្ងៃទី

 
EnglishKhmerSimplified Chinese
ការផ្ដោតជាសំខាន់របស់យើងគឺលើសមត្ថភាព
ក្នុងស្រុក សំរាប់ពេលអនាគត ប៉ុន្ដែ កម្មវិធី និង
សំភារៈរបស់យើងត្រូវបាន រៀបចំឡើងដើម្បី
ផ្ដល់អត្ថប្រយោជន៍ដល់ឧស្សាហកម្មនៅថ្ងៃនេះ។
GIPC ចាប់ផ្ដើមនៅក្នុងឆ្នាំ ២០០៦ក្នុងនាមជា
គំរោងរបស់ USAIDដែលមានរយៈពេល
 ៣ ឆ្នាំ។ ក្រុមអនុវត្ដ ដឹកនាំ ដោយក្រុមហ៊ុន
ប្រឹក្សាការអភិវឌ្ឍន៍អន្ដរជាតិ Nathan
Associates, Inc. ជំនាញបច្ចេកទេសខាងផលិត
កម្មវាយនភ័ណ្ឌ ផ្ដល់ដោយក្រុមហ៊ុន Werner
International, Inc. ហើយ ទីប្រឹក្សាអភិវឌ្ឍន៍
ស្ថាប័នរបស់ក្រុមហ៊ុន AIRD, Inc. ផ្ដល់ការ
គាំទ្រដល់គំរោងលើផ្នែកអភិវឌ្ឍន៍កំលាំង
ការងារ។ 
With our team expertise in the garment industry we can help you in:
  • Delivering your orders on time
  • Improving your production quality.
  • Cutting on your production costs.

ខែ្មរយូនីកូដ

ប្រសិនបើអក្សរជាភាសាខ្មែរបង្ហាញមិនបានត្រឹម
ត្រូវទេ សូមអ្នកបញ្ចូលកម្មវិធី ខ្មែរយូនីកូដ លើ
កុំព្យូទ័ររបស់អ្នកដែលអ្នកអាចរកបាននៅទីតាំង
ដូចខាងក្រោម :