You are here:
ទំព័រដំបូង ការសិក្សាពីពេលវេលា និង ការសិក្សាពីការងារ ការសិក្សាពីការងារ នៅក្នុងឧស្សាហកម្មកាត់ដេរ |
Thursday, 09 September 2010 |
Get the Flash Player to see this player.
Flash Image Rotator Module by Joomlashack.
Garment Industry Productivity Center
Image 2 Title
Garment Industry Productivity Center
Garment Industry Productivity Center
Garment Industry Productivity Center
| ការសិក្សាពីការងារ នៅក្នុងឧស្សាហកម្មកាត់ដេរ |
|
វគ្គបណ្ដុះបណ្ដាលនេះនឹងអភិវឌ្ឍន៍ជំនាញវិភាគ ដែលពាក់ព័ន្ធទៅនឹងវិធីសាស្ដ្រ និង ដំណើរការការងារ
នៅក្នុង ឧស្សាហកម្មកាត់ដេរ។ សិក្ខាកាមនឹងចេះប្រើប្រាស់គោល
គំនិតនៃការសិក្សាពីចលនាជាមូលដ្ឋាន ដើម្បីប្រើប្រាស់អោយ ដល់កំរិតអតិបរមា
នូវកំលាំងការងារ វត្ថុធាតុដើម និង គ្រឿងបរិក្ខារនានា
ក្នុងគោលបំណងបង្កើនផលិតភាព និង កាត់ បន្ថយថ្លៃដើមនៃការផលិត។ * បញ្ចប់វគ្គបណ្ដុះបណ្ដាលអំពីការសិក្សាពីថិរវេលា និង មូលដ្ឋានគ្រឹះនៃវាយនភ័ណ្ឌនៅ GIPC ឫ មាន ការអនុញ្ញាតពីគ្រូបណ្ដុះបណ្ដាល * ការអប់រំខ្លះៗនៅកំរិតសកលវិទ្យាល័យ កាន់តែប្រសើរ ប៉ុន្ដែ មិនចាំបាច់ * មានការយល់ដឹងល្អប្រសើរពីគណិតវិទ្យាមូលដ្ឋាន * មានបទពិសោធន៍ខាងការងារដេរជាលក្ខណៈឧស្សាហកម្ម * ស្គាល់ពីសំណង់សំលៀកបំពាក់ * ចេះភាសាអង់គ្លេស អាចមានប្រយោជន៍ ភាសាខ្មែរ អាចទទួលយកបាន (មានការបកប្រែ ភាសាចិន)
អ្នកណាដែលគួរចូលរៀនវគ្គនេះ?* មេការដេរ * អ្នកគ្រប់គ្រងថ្នាក់កណ្ដាល * ប្រធានក្រុមដេរដែលមានសក្ដានុពលខ្ពស់ * បុគ្គលិកផ្នែកវិស្វកម្មឧស្សាហកម្ម មាតិការបស់វគ្គ- និយមន័យនៃប្រសិទ្ធភាព ការបំពេញការងារ និង ផលិតភាព - ការពិនិត្យឡើងវិញទៅលើការសិក្សាពីពេលវេលា និង ការត្រួតពិនិត្យវដ្ដ - ការវិភាគលើលក្ខខណ្ឌដំណើរការ - ប្លង់រោងចក្រ - ការរៀបចំតារាងលំហូរដំណើរការ - ការកំណត់ និង ការបង្កើតអោយមានការកែលំអដែលអាចធ្វើទៅបាន - ការអនុវត្ដវិធីសាស្ដ្រថ្មីៗ - ការព្យាករណ៍ពីការសន្សំសំចៃដែលនឹងទទួលបាន - សំភារៈដែលគួរយកមកតាមខ្លួនៈ នាឡិកាផ្ទៀងម៉ោង (stopwatch) អេឡិចត្រូនិក ដែលបែងចែក ១ នាទី ជា ១០០ ដង។ |
| < មុន |
|---|