You are here: ទំព័រដំបូង arrow ការបណ្តុះបណ្តាលគ្រូបង្គោល arrow ការអភិវឌ្ឍន៍គ្រូបង្គោលសំរាប់កម្មករដេរ
Thursday, 09 September 2010

Get the Flash Player to see this player.
Flash Image Rotator Module by Joomlashack.
Garment Industry Productivity Center
Image 2 Title
Garment Industry Productivity Center
Garment Industry Productivity Center
Garment Industry Productivity Center

ការអភិវឌ្ឍន៍គ្រូបង្គោលសំរាប់កម្មករដេរ


វគ្គបណ្ដុះបណ្ដាលនេះមានគោលដៅបង្ហាត់បង្រៀនមេការដែលមានសមត្ថភាព ឬ កម្មករដែលមានជំនាញ អោយចេះ ជំនាញដឹកនាំ ដើម្បីបណ្ដុះបណ្ដាលកម្មករដេរ នៅក្នុងរោងចក្រ។ បន្ទាប់ពីបញ្ចប់វគ្គនេះ សិក្ខាកាមនឹងយល់ដឹងពីកត្ដា នៃការរៀបចំនៅក្នុងរោងចក្រ និង កត្ដាមេកានិកនានា ដែលប៉ះពាល់ដល់ការបំពេញ ការងាររបស់កម្មករ និង ចេះពី បច្ចេកទេសបណ្ដុះបណ្ដាល ដើម្បីកាត់បន្ថយពេលវេលា​ចំណាយលើការរៀនសូត្រសំរាប់កម្មករថ្មីៗ និង ដើម្បីបង្កើន ប្រសិទ្ធភាពរបស់កម្មករ​ដែលមានបទពិសោធន៍។ ទាំងនេះគឺជាធាតុសំខាន់ៗ របស់កំលាំងការងារដែលមានជំនាញ និង ដែលមានភាពបត់បែន។

បេក្ខជនដែលជាគ្រូបង្គោលនឹងចូលរៀនវគ្គនេះជាមួយនឹងកម្មករមួយក្រុម ដោយពួកគេ​នឹងសង្កេតមើលគ្រូ ប​​ណ្ដុះបណ្ដាល របស់ GIPC និង វិធីសាស្ដ្រដែលគ្រូបណ្ដុះបណ្ដាល​ទាំងនេះប្រើប្រាស់ បន្ទាប់មក ពួកគេនឹងបង្ហាត់បង្រៀនកម្មករក្រុមទី ២ ដោយមានគ្រូ​បណ្ដុះបណ្ដាលរបស់ GIPC ជាអ្នកមើលការខុសត្រូវ។



រយៈពេល

៦០ ម៉ោង នៅកន្លែងបណ្ដុះបណ្ដាលរបស់រោងចក្រ និង ការតាមដានរយៈពេល ៤០ ម៉ោង ក្នុងកំឡុងវគ្គ បណ្ដុះបណ្ដាលទីមួយដែលមានការបញ្ជាក់

លក្ខខណ្ឌ

    * បទពិសោធន៍បំរើការងារជាកម្មករដេរយ៉ាងហោចណាស់ ៣ ឆ្នាំ
    * មានការទទួលខុសត្រូវជាមេការ ឬ ជាដឹកនាំដែលពាក់ព័ន្ធ
    * មានបទពិសោធន៍ផ្នែកបណ្ដុះបណ្ដាល អាចមានប្រយោជន៍
    * ត្រូវមានការអប់រំកំរិតមធ្យមសិក្សា និង មានចំណេះដឹងខាងអក្សរ និង គណិតវិទ្យាមូលដ្ឋាន
    * ការអប់រំកំរិតសកលវិទ្យាល័យ អាចមានប្រយោជន៍
សិក្ខាកាមនឹងធ្វើការបង្ហាត់បង្រៀនកម្មករជាជនជាតិខ្មែរ ត្រូវចេះភាសាខ្មែរ ចេះភាសា អង់គ្លេសរឹតតែប្រសើរ                                             

GIPC មានរៀបចំតេស្ដលើសម្បទាពីធម្មជាតិ (Aptitude Test) ដែលគ្រប់បេក្ខជនទាំងអស់ គួរឆ្លងកាត់តេស្ដនេះ។ ជាទូទៅ តេស្ដនេះធ្វើឡើងនៅក្នុងរោងចក្រ មុនពេលជ្រើសរើស សិក្ខាកាមជាលើកចុងក្រោយ។ GIPC នឹងបង្ហាត់ បង្រៀនបុគ្គលិកផ្នែកធនធានមនុស្ស ពីរបៀបរៀបចំតេស្ដ និង របៀបបកស្រាយតេស្ដ សំរាប់ការប្រើប្រាស់នាពេល អនាគត។

តំលៃ

វគ្គនេះធ្វើឡើងនៅក្នុងរោងចក្រ ដោយសិក្ខាកាមអាចមានចំនួនដល់ ១៥ នាក់ រួមទាំង បេក្ខជនជាគ្រូបង្គោល (តេស្ដសម្បទាពីធម្មជាតិ រួមទាំង បង្ហាត់បង្រៀន បុគ្គលិកផ្នែក ធនធានមនុស្សរបស់រោងចក្រពីរបៀប ប្រើប្រាស់ និង បកស្រាយតេស្ដនេះ)។

មាតិការបស់វគ្គ


    - របៀបណែនាំនិយោជិតថ្មីអោយស្គាល់ពីផលិតកម្មបែបឧស្សាហកម្ម និង វប្បធម៌របស់ក្រុមហ៊ុន
    - ការដេរដោយប្រើម៉ាស៊ីនម្ជុលមួយ ម៉ាស៊ីនផុង និង ម៉ាស៊ីនថ្នេរសុវត្ថិភាព រួមនឹងរបៀបថែទាំម៉ាស៊ីនងាយៗ
    - បច្ចេកទេសបង្កើនល្បឿនរបស់កម្មករ ហើយ ក្នុងពេលជាមួយគ្នាអាច រក្សាបាននូវគុណភាពកំរិតខ្ពស់
    - ការរៀបចំតុការងារ និង គេហកិច្ច
    - នីតិវិធី និង បច្ចេកទេសសុវត្ថិភាព
    - ដើម្បីកាត់បន្ថយការនើយហត់របស់រាងកាយអោយនៅកំរិតអប្បបរមា
    - គណនាគោលដៅ និង រៀបចំទិន្នផល រួមនឹង រង្វាន់លើកទឹកចិត្ដ ការគាំទ្រ និង ការដោះស្រាយបញ្ហា

សមត្ថភាព


សិក្ខាកាមដែលទទួលបានជោគជ័យ នឹងមានសមត្ថភាពបណ្ដុះបណ្ដាល ឬ បណ្ដុះបណ្ដាល ឡើងវិញអោយកម្មករដេរចេះ ពីរបៀបប្រើប្រាស់ម៉ាស៊ីនដេរ​លក្ខណៈឧស្សាហកម្ម ជាមូលដ្ឋានទាំងបី។ ពួកគេក៏នឹងអាចពន្យល់ពីការរៀបចំជារួម និង លំហូររបស់រោងចក្រកាត់ ដេរបែបឧស្សាហកម្ម ក៏ដូចជា ពីការលើកទឹកចិត្ដ និង ការធ្វើការងារជាក្រុមនៅក្នុងខ្សែ ផលិតកម្មផងដែរ។

ការចុះឈ្មោះ


ឈ្មោះ *
អ៊ីម៉េល *
លេខទូរស័ព្ទ *
ឈ្មោះពាណិជ្ជកម្ម
វគ្គបណ្តុះបណ្តាល
ចាប់ផើ្តមថ្ងៃទី

 
EnglishKhmerSimplified Chinese
ការផ្ដោតជាសំខាន់របស់យើងគឺលើសមត្ថភាព
ក្នុងស្រុក សំរាប់ពេលអនាគត ប៉ុន្ដែ កម្មវិធី និង
សំភារៈរបស់យើងត្រូវបាន រៀបចំឡើងដើម្បី
ផ្ដល់អត្ថប្រយោជន៍ដល់ឧស្សាហកម្មនៅថ្ងៃនេះ។
GIPC ចាប់ផ្ដើមនៅក្នុងឆ្នាំ ២០០៦ក្នុងនាមជា
គំរោងរបស់ USAIDដែលមានរយៈពេល
 ៣ ឆ្នាំ។ ក្រុមអនុវត្ដ ដឹកនាំ ដោយក្រុមហ៊ុន
ប្រឹក្សាការអភិវឌ្ឍន៍អន្ដរជាតិ Nathan
Associates, Inc. ជំនាញបច្ចេកទេសខាងផលិត
កម្មវាយនភ័ណ្ឌ ផ្ដល់ដោយក្រុមហ៊ុន Werner
International, Inc. ហើយ ទីប្រឹក្សាអភិវឌ្ឍន៍
ស្ថាប័នរបស់ក្រុមហ៊ុន AIRD, Inc. ផ្ដល់ការ
គាំទ្រដល់គំរោងលើផ្នែកអភិវឌ្ឍន៍កំលាំង
ការងារ។ 
With our team expertise in the garment industry we can help you in:
  • Delivering your orders on time
  • Improving your production quality.
  • Cutting on your production costs.

ខែ្មរយូនីកូដ

ប្រសិនបើអក្សរជាភាសាខ្មែរបង្ហាញមិនបានត្រឹម
ត្រូវទេ សូមអ្នកបញ្ចូលកម្មវិធី ខ្មែរយូនីកូដ លើ
កុំព្យូទ័ររបស់អ្នកដែលអ្នកអាចរកបាននៅទីតាំង
ដូចខាងក្រោម :