|
ការធ្វើតេស្ដសមត្ថភាព និង កាយសម្បទា |
រយះពេលៈ ៤ម៉ោងនៅក្នុងថ្នាក់របស់មជ្ឈមណ្ឌល ឬនៅក្នុងថ្នាក់របស់រោងចក្រ និង ៤ម៉ោង អនុវត្ដជាក់ស្ដែងនៅកន្លែង ការងារ នៅថ្ងៃធ្វើតេស្ដដំបូងតេស្ដគឺធ្វើដោយបុគ្គលិកផ្នែកធនធានមុនស្សរបស់រោងចក្រ។
លក្ខខណៈ បេក្ខជនគឺជាបុគ្គលិករបស់ផ្នែកអភិវឌ្ឍធនធានមនុស្សដែលមានបទពិសោធន៏ក្នុងការជ្រើសរើសបុគ្គលិក។
គោលបបំណងៈ
គោលបំណងរបស់វគ្គបណ្ដុះបណ្ដាលនេះគឺ ដើម្បីបណ្ដុះបណ្ដាលបុគ្គលិករបស់ផ្នែកធនធានមុនស្សសំរាប់ វាយតំលៃជំនាញ និងសមត្ថភាពរបស់បេក្ខជនដែលបំរើការងារ ឬសំរាប់អ្នកដែលមានជំនាញ ឬ តំណែងជាថ្នាក់ដឹកនាំ។
តេស្ដទាំងនេះគឺមិនសំដៅទៅលើការសំគាល់សមត្ថភាពផ្នែកចិត្ដសាស្ដ្ររបស់បេក្ខជននោះទេ ប៉ុន្ដែវាជាការធ្វើ តេស្ដខាងផ្នែក សម្ថភាពខាងរាងកាយនិងសមត្ថភាពបញ្ញារបស់ពួកគេសំរាប់ការងារដែលទាក់ទង។
មាតិការវគ្គសិក្សាៈ
អាស្រ័យទៅតាមទិសដៅនិងទៅតាមតំរូវការចាំបាច់នាពេលបច្ចុប្បន្ន្មរបស់អតិថិជន។ ផ្នែកធនធនាមនុស្សនឹងទំលាប់ជាមួយ នឹងស៊េរីរបស់តេស្ដដែលវាយតំលៃសមត្ថភាពខាងរាងកាយ ញាណ (តេស្ដនៃការសំគាល់រូបភាព តេស្ដមើលខ្សែ) និងការពិចារណា និងតេស្ដលើការយល់ដឹង។ អ្នកបណ្ដុះបណ្ដាលរបស់ GIPC នឹងណែនាំសំរាប់ការរៀបចំធ្វើតេស្ដ ជ្រើសរើសបុគ្គលិកនៅក្នុងរោងចក្រដោយបង្ហាញពីបច្ចេកទេសនិងវិធីសាស្ដ្រនៃការវាយតំលៃ និងបន្ទាប់មកទៀតធ្វើការ សង្កេ្ឆត និងបង្រៀនបេក្ខជនអោយចេះវាយតំលៃដោយបែងចែកសិក្ខាកាមជាក្រុម។
តេស្ដួួទាំងអស់គឺគ្របដណ្ដប់លើការងារផលិតកម្មនៅក្នុងរោងចក្រកាត់ដេរ រួមបញ្ចូលទាំងអ្នកធ្វើការងារដោយដៃ អ្នកធ្វើការ នៅលើម៉ាស៊ីននិងឧបករណ៏ផ្សេងៗទៀត អ្នកគ្រប់គ្រងក្រុមនិងប្រធានក្រុម ផ្នែកបង្ហើយការ និងការគ្រប់គ្រងគុណភាព វិស្វកម្មនិងការគ្រប់គ្រងផលិតកម្ម។
តេស្ដប្រើប្រាស់សំរាប់ធ្វើការជ្រើសរើសរួមមានៈ
- តេស្ដមើលខ្សែ (A + B)
-
តេស្ដការយល់ដឹងតាមការមើលឃើញ
-
តេស្ដ Tad Poles
-
តេស្ដក្ដារដែកគោល
-
តេស្ដចំណាំរូបភាព
-
ការផ្គុំបញ្ចូលគ្នាបញ្ជូលគ្នា (Assembly)
-
ការរៀបកន្លែងធ្វើការងារអោយមាន លក្ខណះងាយស្រួល
|
- ការចងចាំ
-
ទេពកោសល្យនៃការចាប់យក
-
តេស្ដយល់ដឹងតាមការមើលឃើញទី ១
-
តេស្ដយល់ដឹងតាមការមើលឃើញទី ២
-
តេស្ដលេខគណិត
-
តេស្ដធរណីមាត្រ
-
ការអង្កេត
|
* សំគាល់ៈ មិនមែនតេស្ដទាំងអស់ត្រូវតែធ្វើនោះទេ ប៉ុន្ដែវាអាស្រ័យទៅតាមការទទួលខុសត្រូវរបស់ការងារនោះ។
សមត្ថភាពៈ
សមត្ថភាពផ្ទាល់ខ្លួនអាចកំណត់ចាប់ពីប្រភេទថ្នាក់ទាបដល់ថ្នាក់ដឹកនាំកំរិតកណ្ដាល។
នៅចុងបញ្ចប់របស់វគ្គបណ្ដុបណ្ដាល បេក្ខជននឹងអាចមានសម្ថភាពដើម្បីធ្វើតេស្ដតាមតំរូវការ និងវិភាគលទ្ធផលដើម្បីណែនាំ ការធ្វើតេស្ដបុគ្គលិកសំរាប់តំណែងជាក់លាក់ណាមួយ។
|