|
មជ្ឈមណ្ឌលឧស្សាហកម្មដើម្បីបង្កើនលទ្ធភាពផលិតសំលៀកបំពាក់ (GIPC) ឧបត្ថម្ភដោយអង្គការ USAID ជួយរោងចក្រផលិតសំលៀកបំពាក់នៅក្នុង ព្រះរាជាណាចក្រកម្ពុជាអោយផលិតភាពរបស់ពួកគេមាន លក្ខណៈប្រសើរឡើង ដើម្បីបង្កើន ប្រាក់ចំណូល ព្រមទាំងធ្វើការប្រកួតប្រជែងនៅក្នុងទីផ្សារពិភពលោក។
GIPC បានចាប់ផ្ដើមជួយផ្នែកឧស្សាហកម្មកាត់ដេរនៅប្រទេសកម្ពុជាចាប់តាំងពីដើមឆ្នាំ ២០០៦ ហើយចាប់តាំងពីពេល នោះមកបានជួយរោងចក្រជាអតិថិជនទាំងឡាយបន្ថយ បញ្ហាគុណភាពផលិតផលផ្សេងៗ កែលំអរការគ្រប់គ្រង និងបង្កើនផលិត ផលរបស់ពួកគេ ក្នុងករណីខ្លះបានដល់ទៅជាង ៥០%។ ការវិនិយោគនេះមានទ្រង់ទ្រាយតូចហើយមានការ ជួយជ្រោមជ្រែង ដោយ USAID ដែលការវិនិយោគនេះអាចផ្ដល់ផលត្រឡប់មកវិញរាប់រយ ពាន់ដុល្លារ។
សេវាកម្មរបស់ GIPC រួមមាន ការប្រឹក្សាយោបល់ដើម្បីដោះស្រាយបញ្ហាជាក់លាក់ដែល កើតមានឡើងនៅក្នុងផលិតកម្ម ការវាយតំលៃដំណើរការផលិតកម្មដើម្បីបង្ហាញពីឱកាសសំរាប់ការធ្វើឱ្យប្រសើរឡើង ការបណ្ដុះបណ្ដាល និងការបង្រៀននៅក្នុងរោងចក្រដើម្បីដាក់បញ្ចូលនូវវិធីសាស្ដ្រថ្មីៗ ហើយទទួលបាននូវលទ្ធផលល្អៗ។
សេវាកម្មទាំងនេះ រួមមាន ៖
- ការវាយតំលៃលើប្រត្ដិបត្ដិការទាំងឡាយរបស់រោងចក្រ ៖ ការពិនិត្យឡើងវិញនូវ ប្រត្ដិបត្ដិការផ្សេងៗនៅក្នុង រោងចក្រ ប្រពន្ធ័ការងារ និងការគ្រប់គ្រងផ្សេងៗ ព្រមទាំងប្រសិទ្ធភាពដើម្បីបង្ហាញពីចំនុចខ្លាំងផ្សេងៗ ឧបសគ្គទាំងឡាយដើម្បីទទួលបាននូវការងារល្អ ដែលធ្វើឡើងដោយវិស្វករដែលមាន ចំណេះដឹងខ្ពស់ថ្នាក់អន្ដរជាតិ ។ របាយណ៍ការលទ្ធផលផ្ដលនូវការណែនាំសំរាប់ការបំពេញការងារ បានកាន់តែល្អ រៀបចំផែនការវិនិយោគ ហើយបង្ហាញនូវតំរូវកាធ្វើការបណ្ដុះបណ្ដាល ។ ការវាយតំលៃនេះជាទូទៅធ្វើឡើងក្នុងរយៈពេល១ថ្ងៃ ដោយឥតគិតថ្លៃ ។
- ការវាយតំលៃលើជំនាញនិងលក្ខណៈសម្បត្ដិការងាររបស់បុគ្គលិកកម្មករ ៖ តើអ្នកបង្ហាញ ពីសក្ដានុពលខ្ពស់របស់កម្មករ ដោយរបៀបណា? នៅក្នុងកម្មវិធីនេះអ្នកបច្ចេកទេសរបស់ GIPC ជួយបង្រៀនដល់បុគ្គលិកផ្នែកធនធានមនុស្សដើម្បី ធ្វើការវាយតំលៃពីលក្ខណៈ សម្បត្ដិការងាររបស់កម្មករនាពេលបច្ចុប្បន្ន ឬកម្មករដែលទើបតែមកថ្មីដោយបង្ហាញការគិត លើជំនាញផ្នែកម៉ាស៊ីន ជំនាញផ្នែកគ្រប់គ្រង ជំនាញអនុវត្ដការងារផ្សេងៗ។ ក្នុងរយៈពេល១ថ្ងៃ បុគ្គលិករបស់អ្នក នឹងទទួលបាននូវរបៀបធ្វើតេស្ដ ការធ្វើតេស្ដលើពួកគេផ្ទាល់ ហើយសិក្សាពីការធ្វើការបកស្រាយលទ្ធផល។ វគ្គនេះត្រូវបាន ផ្ដល់ជូនដល់ រោងចក្រផ្សេងៗតាមសំនូមពរ។
- Time and Work Study – ការវាស់វែងពេលវេលានិង ការអនុវត្ដ ៖ ផលិតភាពទាបធ្វើ អោយខ្ជះខ្ជាយពេលវេលា និងប្រាក់បៀវត្ដន៍បើកអោយកម្មករ ប៉ុន្ដែកាន់តែសំខាន់ជាងនេះ ទៅទៀតនោះ អ្នកបាត់បង់នូវតំលៃរបស់ក្រណាត់ដែល មិនទាន់បានផលិតចេញជា ផលិតផលនៅឡើយ។ វគ្គនេះ បង្រៀនពីវិធីសាស្ដ្រវាស់និងកំនត់ពេលវេលានៅក្នុង ការផលិតហើយថាតើត្រូវប្រើពត៌មាននោះ ដោយរបៀបណាដើម្បីធ្វើឱ្យប្រសិទ្ធភាព កាន់តែប្រសើរឡើង ។ វគ្គបណ្ដុះបណ្ដាលនេះ មានរយៈពេល៤០ម៉ោងនៅក្នុងថ្នាក់រៀន និង ២០ម៉ោងអនុវត្ដផ្ទាល់ នៅក្នុងផលិតកម្មរោងចក្រដោយមានការណែនាំនិង ត្រួតពិនិត្យក្នុងការ អនុវត្ដជំនាញថ្មីនេះ ។ វគ្គសិក្សាធ្វើឡើងនៅ GIPC ហើយក៏អាចធ្វើឡើងនៅក្នុងរោងចក្រ របស់លោកអ្នកផងដែរអាស្រ័យលើកំរិតនៃការចូលរួម ។
- ការធ្វើឱ្យប្រសើរនូវជំនាញដេរ-បណ្ដុះបណ្ដាលអ្នកបង្ហាត់បង្រៀនៈ ការធ្វើឱ្យប្រសើរឡើង ជាបន្ដបន្ទាប់ គឺជាគន្លឹះសំខាន់ ដើម្បីទទួលបាននូវប្រសិទ្ធិភាពខ្ពស់់ ។ វិធីសាស្ដ្រដ៏មាន ប្រសិទ្ធិភាពបំផុតមួយ ដើម្បីធ្វើការកែលំអរផលិតភាពគឺការ បង្រៀនជំនាញដេរឱ្យកាន់តែ ប្រសើរនៅក្នុងរោងចក្រ ។ មុខវិជ្ជានេះជួយធ្វើឱ្យអ្នកអាចរៀបចំចំនួនអ្នកគ្រប់គ្រងក្រុម ឬអ្នកដេរដែលមាន បទពិសោធន៍អាចជួយបណ្ដុះបណ្ដាលដល់ប្រត្ដិបត្ដិករដេរផ្សេងទៀត។ ការសិក្សាផ្ដោតលើការ ទទួលបានគុណភាពកាន់តែប្រសើរនិងល្បឿនការងារកាន់តែលឿន ជាងមុនព្រមទាំងរៀបចំំកន្លែងការងារអោយមានបរិយាកាសល្អងាយ ស្រួលធ្វើការ ហើយ កាត់បន្ថយការនឿយហត់។ មុខវិជ្ជានេះគឺធ្វើឡើងនៅក្នុងរោងចក្រតាមតំរូវការ។
- ធ្វើពុម្ពគំរូដោយប្រើកំព្យូទ័រជាជំនួយ ៖ ក្នុងនាមជាអ្នកផ្ដល់សេវាកម្មមួយសំរាប់ រោងចក្រផលិត សំលៀកបំពាក់នៅក្នុង ព្រះរាជាណាចក្រកម្ពុជា នៅដើមឆ្នាំ ២០០៧ GIPC បានតំឡើងម៉ាស៊ីនព្រីនពុម្ព (markers) និងបង្កើតទំហំ (grading) ។ GIPC ធ្វើការណែនាំពីការបង្កើតពុម្ពគំរូ ឬ ពុម្ព ដោយប្រើកំព្យូទ័រជាជំនួយ ដើម្បីបង្កើតពុម្ព សំរាប់រោងចក្រផ្សេងៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា ទៅតាមតំលៃជាក់ស្ដែង។ ធ្វើនៅ GIPC ។
GIPC ក៏ផ្ដល់ជួននូវការបណ្ដុះបណ្ដាលជំនាញបច្ចេកទេសសំរាប់ប្រធានក្រុម, Work Study កំរិតខ្ពស់ , ការរៀបចំបន្ទប់ កាត់ និងជំនាញផ្សេងៗ ហើយអាចសំរបសំរួលវគ្គបណ្ដុះបណ្ដាល របស់ខ្លួនទៅតាមតំរូវការរបស់រោងចក្រនីមួយៗ។
ការប្រឹក្សាយោបល់ និងវគ្គបណ្ដុះបណ្ដាលបង្រៀននឹងដឹកនាំដោយវិស្វករផ្នែកសំលៀក បំពាក់ និងអ្នកប្រឹក្សាយោបល់ អន្ដរជាតិដែលមានលោក Heinz Reich និង Gino Marello ព្រមទាំងបុគ្គលិកបច្ចេកេទេសជនជាតិខ្មែរជាច្រើននាក់។ មុខវិជ្ជាសិក្សាមានជាភាសារ អង់គ្លេស ខ្មែរ និង ចិន។
|